Elon Musk ជោគជ័យខ្លាំង នេះគឺក្បួនអប់រំកូនល្អបំផុត៣ ពីអ្នកម្ដាយរបស់សេដ្ឋីលេខ១រូបនេះ
ឡុង វឌ្ឍនៈAPRIL 27 2022388 views

ពិតណាស់ការអប់រំ គឺជាកាតព្វកិច្ចនឹងតម្រូវការជីវិតរបស់បុគ្គលគ្រប់រូបដើម្បីអនាគតដែលភ្លឺស្វាង។ មានតែការអប់រំនោះទេដែលអាចរំដោះមនុស្សពីភាពក្របានមិនថា ក្រចិត្ត ក្រទ្រព្យសម្បត្ដិ ឬក្រគំនិតនោះទេ។ ក្នុងសង្គមគ្រួសារមួយដែលមានកូនប្រកបដោយគន្លងធម៌ក៏ត្បិតតែមេបាដូចពាក្យចាស់លោកពោលថាដឹងឆ្ងើយដ្បិតដងកូនខុសឆ្គងត្បិតមេបា។  ក្នុងន័យនេះមិនមែនមានន័យថាកូនខុសត្បិតឱពុកម្តាយទាំងស្រុងនោះទេ ប៉ុន្តែដរាបណាការអប់រំររបស់មាតាបិតាចំពោះកូនល្អគឺនៅតែជាកញ្ចក់ឆ្លុះបញ្ចំាងដល់កូនគ្រប់ៗរូប។

ក្រឡែកមកមើលពីខ្សែជីវិតសេដ្ឋីលេខ១ Elon Musk វិញ តើលោកទទួលបានការអប់រំពីគ្រួសារបែបណាខ្លះ ហើយតើ ម្តាយមហាសេដ្ឋីរូបនេះជះឥទ្ធិពលបែបណាខ្លះមកលើកូនទើបលោក Elon Musk​ ម្នាក់នេះក្លាយជាបុគ្គលដែលជោគជ័យ មានភាពល្បីល្បាញខ្លាំងបែបនេះ?

ក្នុងជីវិតជាកូនកំព្រាឪពុកលោកElonបានត្រឡប់មករស់នៅជាមួយម្តាយក្រោយការលែងលះគ្នាកាលពីលោកអាយុ៦ឆ្នាំក្នុងប្រទេសកាណាដាវិញដែលកាលណោះលោកបានភៀសខ្លួនពីកាតព្វកិច្ចយោធានៅអាហ្រិ្វកខាងត្បូងដែលជាប្រទេសកំណើតរបស់ឪពុកលោក ក្នុងអាយុ១៩ឆ្នាំ ដើម្បីចូលទៅទឹកដីសហរដ្ឋអាមេរិក។​ ក្នុងជីវភាពដែលរស់នៅជាស្រ្តីមេម៉ាយនឹងមានកូនប្រុសស្រី៣នាក់ លោកស្រី Maye Musk មានមុខរបរជាអ្នកឯកទេសគីមីចំណីអាហារ និងជាតារាម៉ូដែលផង។ ការរ៉ាប់រងចិញ្ចឹមបុត្រទាំង៣លោកស្រីត្រូវធ្វើការពេញម៉ោងដោយគ្មានពេលសម្រាក ប៉ុន្តែលោកស្រីមិនចោលនូវភារៈកិច្ចក្នុងការអប់រំកូននោះទេហើយលោកស្រីក៏បានបង្ហាញពីរបៀបអប់រំកូន៣យ៉ាង ដែលលោកស្រីក៏បានឆ្លងកាត់កុមារភាពបែបនេះផងដែរ ពីឪពុកម្តាយរបស់លោកស្រីដែលកាលនោះលោកស្រីក៏ចម្រើនវ័យក្នុងគ្រួសារដែលប្រឹងប្រែងទាំងត្រដាបត្រដួសដើម្បីជីវភាព។ ខាងក្រោមនេះគឺជាក្បួនអប់រំកូនល្អបំផុត៣ ពីអ្នកម្ដាយរបស់សេដ្ឋីលេខ១រូបនេះ

១.ផ្តល់សិទ្ធិក្នុងការសម្រេចចិត្តដល់ពួកគេ

ស្តាប់មើលទៅមួយឃ្លានេះដូចជាសេរីពេក ក្នុងទស្សនៈរបស់ឪពុកម្តាយដែលតឹងរឹងចំពោះកូន ប៉ុន្តែការផ្តល់សិទ្ធិនេះគឺជាមេរៀនជីវិតមួយដល់ពួកគេធ្វើអោយគេស្គាល់ខ្លួនឯង និងអាចសម្រេចគោលដៅដោយខ្លួនឯង មិនចាំបាច់ទាមទារ ពឹងពាក់លើអាណាព្យាបាលចាំជ្រោមជ្រែងពួកគេរហូតនោះទេ។ ចូរបង្រៀនកូនឱ្យហ៊ានគិត ហ៊ានធ្វើ ហ៊ានសម្រេចចិត្ត និងមានទំនួលខុសត្រូវចំពោះទង្វើខ្លួន នោះកូនៗនឹងក្លាយជាមនុស្សខ្លាំងជាមិនខាន។

..អប់រំពួកគេនូវអ្វីដែលល្អបំផុតនឹងរង់ចាំការជ្រើសរើសរបស់ពួកគេ

បើសាបព្រួសរឿងល្អហើយនៅតែមិនធ្វើតាមនេះទើបជាកំហុសរបស់កូន។ បង្រៀននូវអ្វីដែលល្អបំផុតចំពោះកូន ហើយរង់ចាំមើលថាតើពួកគេសម្រេចចិត្តធ្វើជាមនុស្សបែបណា ប្រកាន់គំនិតបែបណាក្នុងការរស់នៅ។ ធ្វើយ៉ាងណាកុំដាច់អហង្ការចំពោះកូន​ ត្រូវធ្វើបែបនេះ​ បែបនោះតាមគំនិតរបស់យើង​ ព្រោះថាឱពុកម្តាយអាចបង្កើតរូបរាង​ ផ្តល់កំណើតដ៏ល្អបាន បញ្ចូនទៅរៀននៅសាលាដែលល្អបំផុតឬយ៉ាងណាទៅតាមលទ្ធភាព ប៉ុន្តែចិត្តគំនិតរបស់ពួកគេបែបណា មានតែខ្លួនគេប៉ុណ្ណោះដែលដឹងនឹងរស់នៅជាមួយនឹងការអប់រំខ្លួនឯងអស់មួយជីវិត។

.ស្គាល់ការងារក្នុងវ័យក្មេង

ក្មេងដែលចូលសាលាគឺបង្រៀនទ្រឹស្តីដើម្បីផ្សារភ្ចាប់និងការអនុវត្ត​ ការហាត់ពត់លុតដំ ចិត្តគំនិតឱ្យស្គាល់ការងារ ស្គាល់ការលំបាក ទិដ្ឋភាពលោតឡើងពេលដែលជោគជ័យបានមកពីខិតខំជាមួយការងារនេះហើយ។ ស្ថានភាពគ្រួសារដែលមានជីវភាពធូរធារមួយចំនួនតែងតែងទម្រីសកូនក្នុងការងារ ប៉ុន្តែពេលវេលាគឺជាមាសប្រាក់ អ្វីដែលអាចសិក្សារៀនសូត្រនឹងក្រេបជញ្ជក់ពីវាបាន គួរតែ សង្វាត ដើម្បីពត់ដែកទាន់នៅក្តៅព្រោះជីវិតគឺជាការរៀនរាល់ថ្ងៃ។

ហេតុនេះហើយការចិញ្ចឹមកូនឱ្យ ជោគជ័យ មួយផ្នែកគឺកើតចេញពីឪពុកម្ដាយ ប៉ុន្តែមិនអាស្រ័យលើឪពុកម្តាយទាំងស្រុង ឬទាល់តែគាត់ជាជាអ្នកមានឬអ្នកក្រ  ត្រូវតែបញ្ចប់ថ្នាក់មហាវិទ្យាល័យ ទើបអប់រំកូនអោយបានជ័យជោគនោះទេ ព្រោះធាតុផ្សំនៃភាពជោគជ័យភាគច្រើនគឺកើតចេញពីខ្លួនឯងស្ទើរតែទាំងស្រុង បើទោះបីជាការអប់រំពីអាណាព្យាបាលជាផ្នែកមួយសំខាន់យ៉ាងណាក៏ដោយ។ កូនគឺជាគ្រាប់ពូជ ឪពុកម្តាយជាជី គ្រាន់តែថាជាជីគីមីឬជាជីសរីរាង្គតែប៉ុណ្ណោះ។

សាច់រឿងនេះបានបង្កប់តម្លៃអប់រំថា÷

-ឪពុកម្តាយជាគម្រូដល់កូន ប៉ុន្តែកូនត្រូវជាគម្រូសម្រាប់ខ្លួនឯងអស់មួយជីវិត។

 -Elon Musk ក្លាយជាមហាសេដ្ឋីបានដោយសារភាពកតញ្ញូ យកមេរៀនម្តាយមកអនុវត្តក្នុងជីវិត ដោយធ្វើការគ្មានពេលសម្រាកមិនគិតថ្ងៃសៅរ៍អាទិត្យនោះទេក៏ព្រោះតែធំឡើងឃើញតែម្តាយធ្វើបែបនេះ។

-បើឪពុកម្តាយជាខ្លា ភាគច្រើនកូនមិនមែនជាឆ្មានោះទេ៕

អត្ថបទដោយ ៖​ ពីង ជូអេង

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia